សម្ដេច ស ខេង អញ្ជើញចូលរួម ក្នុងកិច្ចប្រជុំឆ្លងផែនការសកម្មភាព ឆ្នាំ២០២០ របស់អគ្គនាយកដ្ឋាន អន្ដោប្រវេសន៍
នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែមេសា ឆ្នាំ២០២០ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបដីដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំឆ្លងផែនការសកម្មភាពឆ្នាំ២០២០ របស់អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ នាទីស្តីការក្រសួងមហាផ្ទៃ ដោយមានការចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ ព្រមទាំងអង្គភាព និងភាគីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។
នៅក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ធថារិទ្ធ អគ្គនាយក នៃ អគ្គ នាយកដ្ឋាន អន្តោប្រវេសន៍ លើកឡើងថា ផែនការសកម្មភាព ឆ្នាំ២០២០ របស់អគ្គនាយក ដ្ឋានអន្ដោប្រវេសន៍ បានធ្វើការប្រជុំឆ្លង ថ្នាក់ ដឹកនាំអគ្គនាយកដ្ឋាន និងនាយកដ្ឋានចំណុះ ដោយបានពិនិត្យសម្រេចដាក់ចេញជា ១២យុទ្ធ សាស្ដ្រ ៨១ចង្គោមសកម្មភាព ១៦៥សូច នាករ និង៤៤១សកម្មភាព ។
ឯកឧត្តម បន្ថែមថា ផែនការសកម្មភាព ឆ្នាំ២០២០ បានរៀបចំឡើង ដោយផ្អែកតាម គម្រោងថវិកា ដែលបានអនុម័ តសម្រាប់ឆ្នាំ២០២០ និងការបែងចែកកញ្ចប់ថវិកា ដោយអគ្គនាយក ដ្ឋានភស្ដុភារ និងហិរវត្ថុ កន្លងមក។ក្នុងករណីមានការប្រែប្រួល ដែលធ្វើឲ្យប៉ះពាល់ ដល់កញ្ចប់ថវិកា នោះ លទ្ធផលរពឹ ងទុក្នុងឆ្នាំ នឹងមិនអាចសម្រេច បានតាម ការគ្រោងទុកឡើយ៕EB